កុំព្យូទ័រ   Leave a comment

Facebook ផ្ដល់រង្វាន់ដល់អ្នកអាចវាយប្រហារ គេហទំព័ររបស់ខ្លួន


គេហទំព័រFacebook បានចេញប្រកាសឲ្យ អ្នកជំនាញខាងវាយប្រហារលើផ្នែកសុវត្តិភាព
(hack)នៃគេហទំព័រFacebook។ ចំពោះអ្នកវាយប្រហារលើគេហទំព័រនេះ បានដោយ
ជោKជ័យ ជាមួយ នឹងរបាយការណ៍លម្អិត ដែល បញ្ចាក់ពីចន្លោះប្រហោងរបស់ Facebook
នោះ ពួកគេនឹងទទូលរង្វាន់ចាប់ពី ៤០,០០០ដុល្លាអាមេរិក ឡើងទៅ។ ចំនែក ឯអ្នកដែល
អាចរកឃើយនូវ កំហុស(bug) ក្នុង គេហទំព័រ Facebook នោះ នឹងត្រូវបានមានផ្ដល់រង្វាន់
ផងដែរ ចំនួន ៥០០ ដុល្លាអាមេរិកឡើងទៅ។យុទ្ធនាការផ្ដល់រង្វាន់ដលអ្នកដែលអាចវាយប្រហារគេហរទំព័រ Facebook នេះ គឺធ្វើឡើង
ដើម្បីពង្រឹង ដល់ផ្នែកសុវត្តិភាពនៃគេហទំព័រមួយនេះ ដែលមានចំនួនអ្នកប្រើប្រាស់ដល់ទៅ
៧៥០ លាននាក់។លោក Joe Sullivan ប្រធានផ្នែកនៃសុវត្តិភាព នៃគេហទំព័រ Facebook បាននិយាយថា ក្នុងរយៈពេល ៣ សប្ដាស៍ បន្ទាប់ពីការចេញប្រកាសក្រុមហ៊ុន បានផ្ដល់រង្វាន់ចំនួន ៥,០០០ ដុល្លាអាមេរិក សម្រាប់ការរកឃើញនូវកំហុសមួយ និង ច្រើនជាង ៧,០០០ ដុល្លាអាមេរិក ឲ្យអ្នកផ្សេងម្នាក់ទៀតដែលបានរកឃើញកំហុសចំនួន ៦៕(CNN)

ដោយៈសំអាត


កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Logitech បានចេញលក់ក្ដារចុចឥតខ្សែ ដែលដំណើរការ
ដោយបន្លឺព្រះអាទិត្យ និង ពន្លឺរបស់របស់អំពូលភ្លើង សម្រាប់កំព្យួទ័រធម្មតា។ កាលពីពេល
ថ្មីៗនេះ ក្រុមហ៊ុន Logitech បានឲ្យដឹងថា ក្រុមហ៊ុន នឹងផលិតក្ដារចុចឥតខ្សែសម្រាប់
កុំព្យួទ័រ ដែលដំណើរដោយប្រព័ន្ធប្រតិបត្តការ Mac OS របស់ក្រុមហ៊ុន Apple។

គ្រាប់ចុចនានាសម្រាប់កម្មវិធី Mac OS ត្រូវបានដាក់ចបញ្ជូល
ក្ដារចុចឥតខ្សែនេះមានឈ្មោះថា K750 ដែលមានទំហំ ៤៣២ x ១៥៧ x ៧.៥ មីលីម៉ែត្រ និង មានច្រើនពណ៌សម្រាប់ជ្រើសរើស។ ក្ដារចុចឥតខ្សែមានល្បឿន ២.៤GHz សម្រាប់បញ្ជួន និង ទទួលទិន្នន័យ។ ថ្មរបស់វា អាចប្រើប្រាស់រយៈពេល ៣ ខែ បន្ទាប់ពីបញ្ចូលថ្មម្ដងតាម
រយៈពន្លឺព្រះអាទិត្យ ឬ ដោយពន្លឺរបស់អំពូលភ្លើង។

ក្ដារចុចឥតខ្សែនេះ អាចនឹងដាក់លក់ក្នុង តំលៃ ៥៩.៩៩ ដុល្លានៅខែក្រោយ៕

ថ្មរបស់វា អាចប្រើប្រាស់រយៈពេល ៣ ខែ បន្ទាប់ពីបញ្ចូលថ្មម្ដងតាមរយៈពន្លឺព្រះ
អាទិត្យ ឬ ដោយពន្លឺរបស់អំពូលភ្លើង


ព័ណ៌ខ្មៅដែលជាព័ណ៌ពេញនិយមក៍មានក្នុងនោះដែរ

ក្ការចុចនេះមាន ៥ ពណ៌សម្រាប់ជ្រើសរើស

(Gizmag)

ដោយៈសំអាត

Tim Cook នាយកប្រតិបត្តិថ្មី ក្រុមហ៊ុន Apple អះអាងថា មិនមានការផ្លាស់ប្ដូរ

កាលពីថ្ងៃព្រហស្បហ៍នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ឈ្មោះ Tim Cook បានចេញសារអេឡិចត្រូនិចមួយទៅកាន់បុគ្គលិក ធ្វើការឲ្យ ក្រុមហ៊ុន Appleទាំងអស់
ដោយអះអាងថា ក្រោមការគ្រប់គ្រងលោក នឹងមិនមានអ្វីផ្លាស់ប្ដូរឡើយ។ ការលា
លែងការងារ របស់លោក Steve Jobs បានធ្វើឲ្យសារធារណៈជន ចាប់អារម្មណ៍យ៉ាង
ខ្លាំង។

លោក Tim Cook មានអាយុ ៥០ ឆ្នាំ បានចូលបំរើការងារ នៅក្រុមហ៊ុននេះ ទាំងពីឆ្នាំ ១៩៩៨ ហើយលោកក៍ ធ្លាប់បាន ធ្វើការឲ្យក្រុមហ៊ុនIBM ដែលជាក្រុមហ៊ុន ផលិតកុំព្យួទ័រដ៍ល្បីល្បាញ
មួយ។ លក្ខណៈម៉្យាង ខុសគ្នារវាងលោក Steve Jobs និង Tim Cookនោះ គឺ លោក
Steve Jobs ចូលចិត្តបង្ហាញជាសារធារណៈ រីឯលោក Tim Cook កម្រនឹងបង្ហាញមុខ
ជាសាធារណៈ។

អ្នកវិភាគនានាបាន និយាយថា ការផ្លាស់ប្ដូរតំណែង នាយកប្រតិបត្ត ពីលោក Steve Jobs
ទៅឲ្យលោក Tim Cook នឹងមិនមាន ការប៉ះពាល់អ្វីឡើយចំពោះក្រុមហ៊ុន៕(xinhua)

Posted August 28, 2011 by timsokchan

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: