អំពែភ្នំ   Leave a comment

អំពែភ្នំជារមណីយដ្ធានវប្បធ៌ម និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំឃុំសុពណ៏ទេព និង ឃុំស្វាយក្រវាន់ ស្រុកច្បារមន មានចំងាយ៤៨គម ពីភ្នំពេញ រួចបត់បត់ឆ្វេង ២ គ ម និងដល់រម្មណីយដ្ឋានអំពែភ្នំ។តំបន់នេះមានទេសភាពនៃទឹកស្ទឹងឆ្លងកាត់ រួមផ្សំដើមឈើតូចធំដុះ
ប្រជ្រៀតគ្នាតាមដងស្ទឹងបង្កើតបានជាទេសភាពគួរឧ្យចង់គយកន្ឋក្រៃលែង។នៅជើងភ្នំអំពែភ្នំមាន
ស្ពានយោលមួយឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដើម្បីតភ្ជាប់ ភូមិតាំងទន្លេ របស់ឃុំសុព៏ទេព
ទៅភូមិអំពែភ្នំឃុំអំពែភ្នំ។នៅរដូវប្រាំងបើយើងឈរពីលើស្ពានយោលសំឡឹងចុះទៅក្នុងបាតស្ទឹងនោះ
យើងនឹងបានឃើញទឹកស្ទឹងហូររឹមៗគេច ផ្ទាំងថ្ម និងពុំនូកខ្សាច់ដោយមានហ្វូងចង្វាតូចៗហែលប្រ
ដេញគ្នាឆ្វាត់ឆ្វែង និងជាយូរៗម្តងគេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹកបាតស្ទឹង យ៉ាង
សប្បាយរី ឯនៅរដូវវស្សាវិញបើយើងឈរនៅលើស្ពានយោលសំឡឹងចុះទៅស្ទឹងវិញនោះយើងនឹង
បានឃើញខ្សែទឹកហូរយ៉ាងខ្មួលខ្មាញបែកពពុះគួឧ្យព្រឺក្លាចក្រៃលែង ដែលអ្នកទេសចរមួយចំនួនឈរ
លើស្ពានសឹងមិនសំឡឹងចុះទឹកឡើយ។នៅត្រើយខាងត្បូងស្ទឹង យើងនៅសង្កេតឃើញមានវត្តចាស់
បុណរាមួយនៅលើកូនភ្នំ ដែលជាទីសក្ការះរបស់ប្រជាពលរដ្ឋយើងទៅធ្វើបុណ្យទានតាមប្រពៃណី
ជាតិ។ នៅតំបន់អំពែភ្នំអ្នកទេសចរអាចទៅងូតទឹក ឆ្លងស្ពានយោល និង អង្គុយឡេងកម្សាន្តតាមតូប
នានាសម្រាកតាមមាត់ស្ទឹងដើម្បីលំហែអារម្មណ៏ ហើយនៅតាមតូបនិមួយៗភ្ញៀវទេសចរអាចកុំម៉ង់
ម្ហូបសាច់សត្វព្រៃបានតាមចិត្តប្រាថ្នា នេះសបញ្ជាក់ថាការលួចបរបាញ់សត្វព្រៃនៅតែមាន។

 

Posted September 7, 2011 by timsokchan

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: