ក្នុងប្រទេស   Leave a comment

ចោរប្លន់បាញ់ដ៏សាហាវ និងល្បីពេញ រាជធានីភ្នំពេញ លើអាជីវករដូរប្រាក់ នៅផ្សារចោមចៅ ចាប់បានម្នាក់ហើយ

Saturday, 03 September 2011 11:19 ដោយ៖​ លឹម ជាវុត្ថា

កណ្តាល៖ ឧត្តមសេនីយ៌ត្រី អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា ក្រុមចោរប្លន់យ៉ាងសាហាវ និង កក្រើកពេញរាជធានីភ្នំពេញ ដែលបានបាញ់សម្លាប់ និង ប្លន់អាជីវករប្តូរប្រាក់អស់ យក១០០លានរៀល កាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ច របស់លោក  ចាប់បានម្នាក់ហើយ នៅស្រុកល្វាឯម នៅវេលាម៉ោង ៦៖១០ព្រឹក ថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១១ នេះ។

លោកឧត្តមសេនីយត្រីបានបញ្ជាក់ថា ចោរប្លន់ម្នាក់ ក្នុងចំណោម៣នាក់ ដែលចាប់បាននេះមានឈ្មោះ ឡាយ វណ្ណៈ (ហៅ ឥណ្ឌា) អាយុ ៣១ឆ្នាំ មុខរបរ ជាមន្រ្តី សមត្ថកិច្ច ទទួលបន្ទុកព្រហ្មទណ្ឌ ក្នុងខណ្ឌដូនពេញ ហើយក៏ជាមុខសញ្ញាប្លន់ជាច្រើនករណីមកហើយ ។

លោកឧត្តមសេនីយត្រីបានបន្តថា លោកនឹងបន្តស្វែងរកតាមចាប់ បក្ខពួកបន្ថែមទៀត បើស្ថិតនៅក្នុងទឹកដីរបស់លោក ហើយចោរប្លន់ដែលចាប់បានម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរបន្ត ។

សូមបញ្ជាក់ថា អាជីវករប្តូរប្រាក់យីហោ «ចែមុំប្តូរប្រាក់» នៅផ្សារចោមចៅម្នាក់ ត្រូវបានក្រុមចោរបាញ់សម្លាប់ និងប្លន់យកលុយ១០០លានរៀល នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ នាវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន ជាធារ៉ា ភេទស្រី អាយុ ៤៨ឆ្នាំ ជាអាជីវករប្តូរប្រាក់យីហោ «ចែមុំប្តូរប្រាក់» នៅក្នុងផ្សារចោមចៅ រស់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូអ៊ែរប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-2125  យកលុយចំនួន៣ម៉ឺនដុល្លារ ទៅដូរនៅផ្សារ អូរឡាំពិក លុះជិះម៉ូតូត្រលប់មកវិញ ក៏ត្រូវក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ស្ទាក់បាញ់សម្លាប់ និងប្លន់យកលុយអស់១០០លានរៀលទៅបាត់ នៅចំណុចកើតហេតុខាងលើ។

ប្រភពពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវក្រុមចោរបាញ់ចំនួន៣គ្រាប់ ត្រូវចំក្បាលមួយគ្រាប់ កមួយគ្រាប់ និងពោះមួយគ្រាប់ ៕

 

 

 

 

រថយន្ដដឹកសិស្ស របស់សាលា អន្ដរជាតិ អ៊ិន អាយ អេស លួចដឹកឈើប្រណិត

Saturday, 03 September 2011 10:36

ខេត្ដរតនៈគីរីៈ រថយន្ដដឹកសិស្ស សាលាអន្ដរជាតិមួយ បានលួចដឹកឈើប្រណិត ដើរចែកចាយ តាមបណ្ដាសិប្បកម្មកែច្នៃនានា ប្រហែលជា ស្ថាប័នមានសមត្ថកិច្ច មិនដឹងទេ ជាពិសេសរដ្ឋបាលព្រៃឈើ ទើបបានជាគេហ៊ាន យករថយន្ដ ដែលមានស្លាកសញ្ញា សាលាដឹកឈើ យ៉ាងអនាធិបតេយ្យបែបនេះ ។

ជាក់ស្ដែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១១ មានរថយន្ដដឹកសិស្ស របស់សាលាអន្ដរជាតិឯកជនមួយ ឈ្មោះថា “អ៊ិន. អាយ. អេស” លបលួចដឹកឈើប្រណិត​ដើរចែកចាយ តាមសិប្បកម្មកែច្នៃ នៅត្រង់ចំណុចខាងក្រោយសណ្ឋានគារ កុលសម្ព័ន្ធ មានរថយន្ដម៉ាកសាមយ៉ុង ១២ កៅអី ១គ្រឿង ដែលជារថយន្ដដឹកសិស្ស​សាលាអន្ដរជាតិ អ៊ិន.អាយ.អេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខក្រចេះ 2A-0499 បានដឹកឈើដើរទម្លាក់ នៅតាមបណ្ដាសិប្បកម្មកែច្នៃ ដូចជា ឈើបេង នាងនួន ធ្នុង ក្នុងក្រុងបានលុង ខេត្ដរតនៈគីរី។ ហើយនៅពេលក្រុមអ្នក សារព័ត៌មានថតរូបភាព ម្ចាស់រថយន្ដទាំងពីរនាក់ប្ដី ប្រពន្ធបានសុំអាធ្យាស្រ័យអង្វរ ព្រោះការធ្វើ បែបនេះ គឺគ្រាន់តែសម្រាប់ ដោះស្រាយជីវភាពតែប៉ណ្ណោះ។

សូមបញ្ជាក់ថា ចាប់តាំងពីលោក នូវ ដារ៉ា ហៅឈុន ឡើងកាន់ដំណែងជានាយនគរបាល ប្រឆាំងបទល្មើសខេត្ដរតនៈគីរីរួចមក បទល្មើសមាន ការកើនឡើង ដូចជាការធ្វើចរាចរឈើប្រណិត គ្រប់ប្រភេទក្នុងនោះមានឈើប្រណិតប្រភេទ បេង ធ្នង់ សណ្ឋានជាក្ដារងឿសន្លឹក ប្រភេទនាងនួន និងប្រភេទគ្រញូង ត្រូវបានគេយកទៅកែច្នៃធ្វើ ជាកៅអី បង់ គ្រែ ត្រូវបានគេដឹកចរាចរឈើទាំងនោះឆ្វេកឆ្វាកពេញក្រុងបានលុង ដើម្បីទៅដាក់នៅតាមបណ្ដោយរោងសិប្បកម្មកែច្នៃ ដែល គេគិតត្រួសៗទៅមានប្រមាណ ចំនួនជាង ២០កន្លែងទាំងតូចទាំងធំ ប៉ុន្ដែបែរជាស្ថាប័ន មានសមត្ថកិច្ចបង្ក្រាបបទល្មើស សេដ្ឋកិច្ចប្រងើយ កន្ដើយក្នុងរឿងនេះ​ប្រហែលជាមេ ប្រឆាំងបទល្មើសសេដ្ឋកិច្ច រួបនោះទទួលបានលាភសក្ការៈ  មិនសាមញ្ញទេក្នុងមួយខែ ៕

ក្រុមចោរបាញ់ស្លាប់ អាជីវករប្តូរប្រាក់ នៅផ្សារចោមចៅ យកកាបូបលុយគេចខ្លួនបាត់

ភ្នំពេញ៖ អាជីវករប្តូរប្រាក់យីហោ​ «ចែមុំប្តូរប្រាក់» នៅផ្សារចោមចៅម្នាក់ ត្រូវបានក្រុមចោរបាញ់សម្លាប់ និងប្លន់​យកលុយ១០០លានរៀល នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ នាវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន ជាធារ៉ា ភេទស្រី អាយុ ៤៨ឆ្នាំ ជាអាជីវករប្តូរប្រាក់យីហោ «ចែមុំប្តូរប្រាក់» នៅក្នុងផ្សារចោមចៅ រស់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូអ៊ែរប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-2125  យកលុយចំនួន៣ម៉ឺនដុល្លារ ទៅដូរនៅផ្សារ​អូរឡាំពិក លុះជិះ​ម៉ូតូត្រលប់មកវិញ ក៏ត្រូវក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ស្ទាក់បាញ់សម្លាប់ និងប្លន់យកលុយអស់​១០០លានរៀលទៅបាត់ នៅចំណុចកើតហេតុខាងលើ។

ប្រភពពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវក្រុមចោរបាញ់ចំនួន៣គ្រាប់ ត្រូវចំក្បាលមួយគ្រាប់ កមួយគ្រាប់ និងពោះមួយគ្រាប់

ក្រោយពេលកើតហេតុក្រុមចោរបានជិះម៉ូតូគេចខ្លួននៅក្នុងភូមិកើតហេតុ ហើយកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោក អធិការនគរបាលខណ្ឌដង្កោ ប៊ន សំអាត បានឡោមព័ទ្ធ និងតាមដានមុខសញ្ញាក្រុមចោរថ្លើមធំទាំងអស់នោះ តែគ្មានលទ្ធផលអ្វីនោះទេ ព្រោះចោរបានរត់គេចខ្លួនរួចទាំងអស់ ។ ក្រោយពេលកើតហេតុជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

របាំងស្បៃមុងជាច្រើនកន្លែង ត្រូវបានគេដាក់នេសាទត្រី ខុសច្បាប់នៅចំណុច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ខេត្ដកំពង់ឆ្នាំងៈ យោងតាមសេចក្ដីរាយ ការណ៍តាមទូរស័ព្ទពី ប្រជាពលរដ្ឋដែលរស់នៅ ភូមិស្ទឹងស្ងួត ឃុំអម្ពិលទឹក បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា មានគេដាក់របាំង ស្បៃម៉ុងខុសច្បាប់ជាច្រើនកន្លែង ដែលមានប្រ វែងពី១៥០ម៉ែត្រទៅ៥០០ម៉ែត្រ នៅចំណុចទំនប់ ស្វាយខម ក្នុងភូមិសាស្ដ្រភូមិស្ដីបន្លិច និងចំណុច បឹងកាអួរតាំងយូ ស្ថិតក្នុងភូមិសាស្ដ្រភូមិស្ទឹងស្ងួត ឃុំអម្ពិលទឹក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។

ប្រភពខាងលើបានបញ្ជាក់ថា ម្ចាស់របាំងស្បៃ ម៉ុង នៅទំនប់ស្វាយខមមានឈ្មោះ រស់ ជេវ របាំង ស្បៃម៉ុងប្រវែង១៥០ម៉ែត្រ លូស្បៃម៉ុងចំនួន២ មាត់។ ឈ្មោះ ប៉ាត ជេត ព្រមជាមួយកូន របាំងស្បៃម៉ុងប្រវែង៣០០ម៉ែត្រ លូស្បៃម៉ុងចំនួន ៤មាត់ នៅចំណុចបឹងកាអួរតាំងយូរ ។ ឈ្មោះ ជា យេន របាំងស្បៃម៉ុងប្រវែង៣០០ម៉ែត្រ លូស្បៃម៉ុង ចំនួន៤មាត់ ។ ឈ្មោះឆាត់ របាំងស្បៃម៉ុង១៥០ ម៉ែត្រ លូស្បៃម៉ុងចំនួន២  ។ ឈ្មោះទាំងនេះគឺ គ្រាន់តែជាអ្នកដែល ពួកគាត់បានស្គាល់តែប៉ុណ្ណោះ គឺនៅមានម្ចាស់របាំង ជាច្រើនអ្នកទៀតដែលពួក គេមិនស្គាល់ឈ្មោះ។

ប្រជាពលរដ្ឋខាងលើបានអះអាងឱ្យដឹងទៀត ថា របាំងស្បៃម៉ុងខុសច្បាប់ទាំងអស់នៅក្នុងភូមិ សាស្ដ្រឃុំអម្ពិលទឹក ស្រុកកំពង់ត្រឡាច មិនមាន ជំនាញណាមួយបង្ក្រាបបានឡើយ ពីព្រោះពួកគាត់ រកស៊ីដាក់របាំងស្បៃម៉ុងនៅរដូវបិទនេសាទនេះ គេ បានបង់លុយឱ្យសមត្ថកិច្ចគ្រប់ជំនាញរួចរាល់អស់ ហើយ ប្រសិនបើមានជំនាញថ្នាក់ខេត្ដ ឬថ្នាក់លើ មកពីភ្នំពេញគឺមន្ដ្រីជលផលសង្កាត់កំពង់ត្រឡាច ឈ្មោះ យូ លី បានទូរស័ព្ទផ្ដល់ព័ត៌មានដល់ម្ចាស់ របាំងស្បៃម៉ុងទាំងអស់ឱ្យរុះរើ ឬបន្លិចចូលទៅក្នុង ទឹកជាបណ្ដោះអាសន្ន ដើម្បីគេចផុតពីការបង្ក្រាប របស់សមត្ថកិច្ច។

ពាក់ព័ន្ធទៅនិងរឿងខាងលើនេះ លោក លី អនុប្រធានសង្កាត់ រដ្ឋបាលជលផល ស្រុកកំពង់ត្រឡាចបានប្រាប់ដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១ ដឹងថា លោកមិនបាន ផ្ដល់ព័ត៌មានដល់ក្រុមអ្នកនេសាទខុសច្បាប់ទាំង អស់នោះទេ ហើយរបាំងស្បៃម៉ុងនៅចំនណុចខាង លើ ត្រូវបានកម្លាំងរដ្ឋបាលជលផលថ្នាក់ខណ្ឌ និងសង្កាត់ រួមទាំងសមាគមផងដែរ បានចុះរុះរើ យកទៅដុតបំផ្លាញចោលទាំងស្រុង នៅចំណុចព្រែក តាក្ដិប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ។

នាយផ្នែករដ្ឋបាលជលផល កំពង់ប្រាសាទលោក អូ សោភ័ណ បានឱ្យដឹងតាមទូរស័ព្ទថានៅរសៀល ថ្ងៃទី២៧ ខែសីហា ថា ចំណុចខាងលើបានបង្ក្រាប អស់ហើយតាងពីថ្ងៃព្រហស្បតិ៍មុននេះ២ទៅ៣ថ្ងៃ គឺបង្ក្រាបបានចំនួន២មាត់ និងរបាំងស្បៃម៉ុងជាច្រើន រយម៉ែត្រឯណ្ណោះ ហើយនៅសេសសល់ទាំងប៉ុន្មាន នឹងបង្ក្រាបបន្ដទៀតនៅថ្ងៃក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំអម្ពិលទឹកនិយាយថា ការបង្ក្រាបរបស់សមត្ថ កិច្ចជលផល គឺគ្រាន់តែបង្ក្រាបបន្ដិចបន្ទួចឱ្យតែល្អ មើលតែប៉ុណ្ណោះ ឬគោះទឹកបង្អើលត្រីឱ្យចូលស៊ង តែប៉ុណ្ណោះ៕


Posted August 28, 2011 by timsokchan

Leave a comment