តំបន់ទេសចរណ៍ធម្មជាតិថ្មីនៅខេត្តព្រះវិហារ   Leave a comment

បឹងជាំព្រៃ ជាបឹងធម្មជាតិមួយ ដែលមានទំហំ ២៨ ហិកតារ ស្ថិតនៅ ក្នុងឃុំរមនា ស្រុករវៀង ខេត្តព្រះវិហារ មានចម្ងាយជាងមួយគីឡូម៉ែត្រពីផ្លូវ ជាតិលេខ ៦៤ ស្ថិតនៅចន្លោះកណ្តាល រវាងខេត្តកំពង់ធំ និង ខេត្តព្រះវិហារ បឹងនេះមានប្រភពមកពីព្រៃឡង់ ដែល តភ្ជាប់ពីខេត្តស្ទឹងត្រែង ក្រចេះ និង ខេត្តព្រះវិហារ ហូរតាម ទន្លេម្រេច កាត់បឹងពោធិ៍មុននឹងមកដល់បឹងជាំ ព្រៃ ។ សព្វថ្ងៃនេះទន្លេម្រេចមានភាព រីងរាក់អស់ទៅហើយ នៅរដូវប្រាំងទន្លេនេះគ្រាន់តែជាអូរតូចមួយប៉ុណ្ណោះ ប៉ុន្តែនៅរដូវវស្សាវិញ ទើបមានទឹក ហូរពីព្រៃឡង់មកទម្លាក់ក្នុងបឹងជាំព្រៃ នេះ ។ បឹងជាំព្រៃនេះមានទឹកខួបប្រាំង ខួបវស្សា ។ភ្ញៀវទេសចរនានាទៅខេត្ត កំពង់ធំ និង ទៅទស្សនានៅប្រាសាទព្រះ វិហារ មុខជានឹងចូលទស្សនាបឹងជាំព្រៃ នេះមិនខានឡើយ ពីព្រោះបឹងនេះនៅ ជិតផ្លូវជាតិ មានទេសភាពដ៏ស្រស់ត្រកាល​ដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើ មានម្លប់ត្រឈឹងត្រឈៃ និង មានធន ធានធម្មជាតិយ៉ាងស្រស់ត្រកាលជាច្រើន ទៀត ដែលធ្វើឱ្យភ្ញៀវទេសចរមិនចង់ ឃ្លាតពីទីនេះឡើយ ៕

 

Posted September 7, 2011 by timsokchan

Leave a comment