*សទ្ធិសញ្ញាដាក់ប្រទេសកម្ពុជាក្រោមអាណានិគមបារាំងឆ្នាំ1863គ.ស   Leave a comment

*ព្រះបាទនរោត្តមគ្រងរាជ្យនៅថ្ងៃទី3ខែកក្តដា1864ព្រះអង្គសោយទិវង្គតនៅម៉ោង
5 រសៀលថ្ងៃទី25មេសា1904។
*សទ្ធិសញ្ញានេះមាន19មាត្រាដើម្បីទុកជាឯកសារសំរាប់ស្រាវជ្រាវនៅថ្ងៃមុខ
នាងខ្ញុំស្រង់ឯកសារចុះផ្សាយទាំងស្រុងដូចខាងក្រោមនេះ៖

*មាត្រា1

ព្រះចៅអធិរាជនៃប្រទេសបារាំងនិងជួយធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជា

*មាត្រា2

ព្រះចៅអធិរាជនៃប្រទេសបារាំងនិងតែងតាំងមន្រ្តីបារាំងម្នាក់ឲ្យធ្វើជាកុងស៊ុលនិង ធ្វើការអមជាមួយព្រះរាជាខ្មែរដើម្បីពង្រឹងការអនុវត្តន៏សិទ្ធិសញ្ញាដោយប្រទេសទាំង
ពីរមន្រ្តីបារាំងរូបនេះនិងធ្វើការក្រោមបង្គាប់របស់អគ្គមេញ្ជាបារាំងនៅក្រុងព្រៃនរគ ព្រះរាជាកម្ពុជានិងតែងតាំងមន្រ្តីខ្មែរមួយរូបដែរឲ្យទៅធ្វើការជាមួយអគ្គមេបញ្ជាការ
បារាំងនៅក្រុងព្រៃនរគក្នុងនាទីជាកុងស៊ុល

‎*មាត្រា3

ប្រសិនបើមន្រ្តីបារាំងដែលបានតែងតាំងជាកុងស៊ុលនេះមករស់នៅទឹកដីខ្មែរ
មន្រ្តីរូបនេះត្រូវចាត់ទុកជាមានតំណែងខ្ពស់ហើយត្រូវទទួលការគោរពកោតខ្លាច

‎*មាត្រា4

ប្រសិនជាមានប្រទេសជាតិដទៃណាចង់តែងតាំងកុងស៊ុលរបស់ខ្លួនក្នុងប្រទេស
កម្ពុជាព្រះរាជានិងមន្រ្តីជាន់ខ្ពស់របស់ព្រះអង្គត្រូវពិគ្រោះយោបល់ពីរអគ្គមេបញ្ជា
ការនៅក្រុងព្រៃនរគជាមុនសិនលុះត្រាភាគីខ្មែរ-បារាំងពិភាក្សាឯកភាពរួចស្រេច
ហើយទើបប្រទេសនោះអាចតែងតាំងកុងស៊ុលនៅប្រទេសកម្ពុជាបានប្រសិនព្រះ
រាជាខ្មែរនិងមន្រ្តីរបស់ព្រះអង្គទ្រង់មិនយល់ស្របឲ្យជាតិណាមួយតែងតាំងរបស់
ខ្លួនប្រចាំក្នុងប្រទេសកម្ពុជាទេលោកអគ្គមេបញ្ជាបារាំងនៅក្រុងព្រៃនរគក៏បដិសេធ
តាមដែរ

*មាត្រា5

ប្រសិនបើជនជាតិបារាំងមានបំណងធ្វើដំនើរទៅមកក្នុងប្រទេសខ្មែរដើម្បីធ្វើជំនួញ
ឬចង់សង់លំនៅដ្ឋានលើទឹកដីខ្មែរពួកគេត្រូវផ្តល់ដំណឹងដល់រដ្ឋអំណាចខ្មែរហើយ
រដ្ឋអំណាចខ្មែរនិងចេញលិខិតអនុញ្ញាតិត្រឹមត្រូវដល់ជនជាតិបារាំងទាំងនោះដើម្បី
ឲ្យពួកគេធ្វើការងារនេះបាន

‎*មាត្រា6

បើសិនជាមានជនជាតិខ្មែរចង់ធ្វើដំនើរទៅដែនដីបារាំងវិញពួកគេនិងមានអភ័យ
ឯកសិទ្ធនិងអំណាចដូចមានចែងក្នុងមាត្រា5ខាងលើដែរ

*មាត្រា7

បើសិនជនជាតិបារាំងនិងខ្មែរមានទំនាស់និងគ្នាភាគីទាំងពីរនិងត្រូវតែប្តឹងនៅស្ថាន
កុងស៊ុលបារាំងបើបន្ទាប់មានការអង្កេតហើយទំនាស់នោះមិនដោះស្រាយរូចទេ
កុងស៊ុលបារាំងនិងមន្រ្តីខ្មែរនិងពិភាក្សាគ្នាដើម្បីដោះស្រាយទំនាស់នោះឲ្យមាន
យុត្តិធម៏ប្រសិនបើជនជាតិខ្មែរមានទំនាស់និងជនជាតិខ្មែរបារាំងមិនលូកដៃចូល
ដោះស្រាយទេប្រសិនបើជាជនជាតិអឺរ៉ុបណាមួយមានទំនាស់ជាមួយជនជាតិបា
រាំងមន្រ្តីបារាំងនិងដោះស្រាយទំនាស់នោះប្រសិនបើជនជាតិបារាំងបានប្រព្រត្តឹ
ទោសកំហុសនៅប្រទេសកម្ពុជាអាជ្ញាធរកម្ពុជានិងជួយកុងស៊ុលបារាំងបញ្ជូនជន
នោះទៅលោកអគ្គមេបញ្ជាបារាំងនៅក្រុងព្រៃនរគដើម្បីវិនិឆ្ឆ័យទោសក្នុងករណី
អវត្តមានតំណាងកុងស៊ុលឬមន្រ្តីបារាំងក្នុងប្រទេសកម្ពុជាអគ្គមេបញ្ជាបារាំងក្នុង
ក្រុងព្រៃនរគនិងចាត់ចែងការងារនេះជំនួស

*មាត្រា8

បើសិនបើមានជនជាតិបារាំងណាចង់រស់នៅប្រទេសកម្ពុជាជននោះនិងទៅចុះ
បញ្ជីរនៅស្ថានកុងស៊ុលបារាំងហើយស្ថានកុងស៊ុលបារាំងនិងផ្តល់ដំណឹងទៅអា
ជ្ញាធរកម្ពុជា

*មាត្រា9

ប្រសិនបើជនជាតិខ្មែរចង់ទៅរស់នៅប្រទេសបារាំងនិងចុះបញ្ជីរដោយអាជ្ញាធរ
កម្ពុជាខ្លួនឯងឬដោយមន្រ្តីខ្មែរដែលតែងតាំងដោយព្រះរាជាខ្មែរឲ្យទៅធ្វើជាតំ
ណាងនៅក្រុងព្រៃនរគ

*មាត្រា10

បើសិនឈ្មួញដឹកទំនិញគ្រប់ប្រភេទលើកលែងតែអាភៀនពីកំពង់ផែបរទេស
ចូលលក់ក្នុងប្រទេសកម្ពុជាហើយបើគេមានការអនុញ្ញាតិពីបារាំងពីក្រុងព្រៃនរគ
ហើយក្រសួងគយខាងខ្មែរមិនត្រូវយកពន្ធទៀតទេក៏ប៉ុន្តែបើឈ្មួញទាំងនោះនាំ
អាភៀនចូលទើបអាជ្ញាធរខ្មែរអាចយកពន្ធបាន។

*មាត្រា11

ទំនិញទាំងអស់ដែលឈ្មួញនាំចេញពីប្រទេសកម្ពុជាទៅលក់នៅដែនដីកូសាំង
សីនហើយបើក្រសួងគយខ្មែរយកពន្ធរួចហើយហើយឈ្មួញនេះមានលិខិត
អនុញ្ញាតិពីអាជ្ញាធរខ្មែរដែលមានចុះហត្ថលេខារួមពីកុងស៊ុលបារាំងផងនិង
អនុញ្ញាតិឲ្យលក់លើទឹកដីដែលបារាំងកាន់កាប់មិនយកពន្ធទៀតឡើយ។

‎*មាត្រា12

បើសិនជាមានជនជាតិបារាំងមកស្រាវជា្រវវិទ្យាសាស្រ្តនៅប្រទេសកម្ពុជាជននោះ
ត្រូវបញ្ជូនដំណឹងមកអាជ្ញាធរកម្ពុជាហើយអាជ្ញាធរកម្ពុជានិងទំនុកបំរុងឲ្យគេ
អនុវត្តន៏ការងារបានដោយសុវត្តិភាព។

‎*មាត្រា13

បើសិនកប៉ាល់បារាំងត្រូវចោរប្លន់លើទឹកដីខ្មែរអាជ្ញាធរមូលដ្ឋាននោះនិងត្រូវ
ផ្តល់ដំណឹងឲ្យជួយស្រាវជ្រាវអំពីចោរកម្មនេះហើយចាប់ចោរប្លន់នោះមកផ្តន្ទា
ទោសតាមច្បាប់ទ្រព្យសម្បត្តិដែលបានមកវិញត្រូវឲ្យម្ចាស់ដើមបើឃើញថាអា
ជ្ញាធរខ្មែរខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយនៅតែចាប់ចោរប្លន់មិនបាន
និងរកទ្រព្យសម្បត្តិដែលបាត់បង់នេះមិនបានមកវិញទេអាជ្ញានោះក៏មិនដាក់ឲ្យ
ទទួលការខុសត្រូវចំពោះអំពើចោរកម្មនេះឡើយទំរង់បែបបទខាងលើនេះក៏
ត្រូវអនុវត្តន៏ការបាត់បង់ទ្រព្យសម្បត្តិរបស់ជនជាតិបារាំងដែលស្នាក់នៅប្រទេស
កម្ពុជាផងដែរ។

*មាត្រា14

ប្រសិនបើកប៉ាល់ខ្មែរត្រូវចោរប្លន់លើទឹកដីបារាំងអាជ្ញាបារាំងដែលតាំងនៅក្បែរ
កន្លែងកើតហេតុបំផុតក្រោយទទួលបានដំណឹងហើយត្រូវស្រាវជ្រាវរកចោរប្លន់
នោះរឹបអូសយកទ្រព្យសម្បត្តិសំភារះនិងផ្តន្ទាទោសតាមច្បាប់ទ្រព្យសម្បតិ្តដែល
រកឃើញនិងប្រគល់ឲ្យម្ចាស់ដើមវិញក្នុងករណីអវត្តមានម្ចាស់ដើមទ្រព្យសម្បត្តិ
នេះនិងប្រគល់ឲ្យមន្រ្តីខ្មែរដើម្បីបញ្ជូនបន្តទៅម្ចាស់ដើមវិញប្រសិនបើពេលអាជ្ញាធរ
បារាំងខំស្រាវជ្រាវរកចោរនិងទ្រព្យសម្បត្តិនោះមិនឃើញទេអាជ្ញាធរនោះក៏មិនត្រូវ
ដាក់ឲ្យទទួលការខុសត្រូវចំពោះចោរកម្មនេះឡើយ។
បើមន្ត្រីកម្ពុជាដែលរស់នៅលើទឹកដីបារាំងបាត់បង់ទ្រព្យសម្បត្តិបែបបទខាងលើ
ក៏អនុវត្តន៏បានដែរ។ប្រសិនបើអាជ្ញាធរបារាំងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព
ហើយនៅតែរកចោរមិនឃើញនិងរកទ្រព្យសម្បត្តិដែលបាត់បង់នោះបានមកវិញ ទេអាជ្ញាធរនោះមិនត្រូវដាក់ឲ្យទទួលការខុសត្រូវចំពោះអំពើចោរកម្មនេះឡើយ។

‎*មាត្រា15

ព្រះសង្ឃកាតូលិកណាដែលមានសមត្ថកិច្ចប្រដៅសាសនានៅទូទាំងប្រទេស
កម្ពុជានិងមិនត្រូវទទួលការរារាំងពីជនជាតិកម្ពុជាណាម្នាក់ឡើយ។ប្រសិនបើព្រះ
សង្ឃទាំងនោះចង់សង់វិហារកាតូលិកសាលារៀនមន្ទីរពេទ្យត្រូវផ្តល់ដំណឹងទៅ
អាជ្ញាធរខ្មែរដើម្បីសុំការអនុញ្ញាតិជាមុនសិន

*មាត្រា16

ព្រះចៅអធិរាជបារាំងទ្រង់ទទួលស្លាល់ព្រះរាជានៃប្រទេសកម្ពុជាជាព្រះរាជា
ស្របច្បាប់ហើយសុខចិត្តជួយព្រះអង្គក្នុងកិច្ចការពារសន្តិភាពនិងមិត្តភាពនិង
ជួយប្រទេសកម្ពុជាពីសត្រូវរបស់ខ្លួននិងពីការកៀបសង្កត់ពីប្រទេសដ៏ទៃទៀត
ព្រះចៅអធិរាជបារាំងនិងជួយព្រះរាជាខ្មែរដោយព្រះទ័យស្មោះត្រង់ក្នុងការប្រ
មូលពន្ធដាពីឈ្មួញនានាៗនិងជួយឈ្មួញទាំងនោះក្នុងការធ្វើដំនើរតាមសមុទ្រ។

*មាត្រា17

ដើម្បីអនុវត្តន៏នៅមាត្រាដែលចែងខាងលើឲ្យមានភាពងាយស្រូលនិងមាន
ប្រសិទ្ធភាពអគ្គមេបញ្ជាការបារាំងក្នុងក្រុងព្រៃនរគត្រូវការដីមួយកន្ែងងនៅ
ម៉ាដុំជ្រោយចង្វារដើម្បីសង់ឃ្លាំងផ្ទុកធ្យូងថ្មធ្វើជាជង្រុកស្រូវនិងសំរាប់ធ្វើជា
កំពង់ផែសំរាប់កប៉ាល់បារាំងព្រះរាជានៃប្រទេសកម្ពុជាត្រូវប្រគល់ដីនេះមាន
ទំហំ15សែនប្រមាណជាកន្លះគីឡូម៉ែតឲ្យទៅបារាំងប្រសិនដីនេះមានវត្តនៅ
ទីនោះដីវត្តនោះអាចនៅបន្តជាកម្មសិទ្ធរបស់វត្តតទៅទៀតបាន។ក្នុងករណី
ដែលអគ្គមេបញ្ជាការបារាំងត្រូវការដីបន្ថែមនៅទីតាំងដ៏ទៃទៀតព្រះរាជាខ្មែរ
និងមន្ត្រីរបស់ព្រះអង្គនិងពិចារណាដោះស្រាយរកដីជូនភាគីបារាំងដែលមាន
លក្ខ័ខណ្ទដូចចែងខាងលើ។

*មាត្រា18

ដើម្បីដឹងគុណដល់ព្រះចៅអធិរាជបារាំងក្នុងការធ្វើជាអាណាព្យាបាលលើ
ប្រទេសកម្ពុជាដើម្បីធ្វើឲ្យមានសន្តិភាពនិងចំរើនរុងរឿងក្នុងប្រទេសនេះកម្ពុជា
ត្រូវយល់ព្រមថា៖
បើបារាំងចង់កាប់ព្រៃឈើនៅស្រុកខ្មែរដើម្បីសង់កប៉ាល់សំរាប់ព្រះចៅអធិរាជ
បារាំងកម្ពុជាអនុញ្ញាតិឲ្យបារាំងកាប់បានអាជ្ញាធរខ្មែរត្រូវបង្គាប់ទៅអាជ្ញាធរមូល
ដ្ឋានបន្តទៀតអំពីរឿងនេះដើម្បីឲ្យជូយសំរួលការភាគីបារាំងទទួលបន្ទុកលើការ
ចំណាយផ្សេងៗដែលទាក់ទងលើបញ្ហានេះ។
ប្រសិនបើបារាំងចង់ទិញទំនិញ នៅ ក្នុងប្រទេសកម្ពុជាអាជ្ញាធរកម្ពុជានិង
អនុញ្ញាតិនិងជួយសំរួលដល់ឈ្មួញបារាំងចំពោះតំលៃទំនិញនេះនិងត្រូវគិតគូរ
រវាងអ្នកលក់និងអ្នកទិញ។

*មាត្រា19

សទ្ធិសញ្ញានេះសន្មតចប់ត្រឹមមាត្រានេះដែលនៅសល់សុំសច្ចាបន័ប្រថាំត្រាពីព្រះ
ចៅអធិរាជបារាំងតែប៉ុណ្ណោះ។សិទ្ធិសញ្ញានេះធ្វើឡើងជាបីច្បាប់ព្រះចៅក្រុងកម្ពុជា
សម្តេចអង្គព្រះនរោត្តមទ្រង់បានឡាយព្រះហត្ថលេខានិងប្រថាំត្រាជាមួយលោក
អគ្គមេបញ្ជាការបារាំង

*ធ្វើនៅរាជធានីឧដុង្គមានជ័យចុះថ្ងៃទី11ខែសីហាឆ្នាំ1863

Posted August 29, 2011 by timsokchan

Leave a comment